អ៊ីស្រាអែលតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគីសារជាថ្មី បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងនឹងគ្នាជុំវិញការប៉ះទង្គិចគ្នាជាមួយប្រទេសប៉ាឡេស្ទីនរយៈពេល4ឆ្នាំកន្លងមកនេះ
Read Time:2 Minute, 4 Second
Views:56

អ៊ីស្រាអែលតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគីសារជាថ្មី បន្ទាប់ពីបានផ្តាច់ទំនាក់ទំនងនឹងគ្នាជុំវិញការប៉ះទង្គិចគ្នាជាមួយប្រទេសប៉ាឡេស្ទីនរយៈពេល4ឆ្នាំកន្លងមកនេះ

0 0

ក្រសួងការបរទេសរបស់ប្រទេសអ៊ីស្រាអែលបានប្រកាសតែងតាំងលោក Irit Lillian ដែលជាអ្នកការទូតជាន់ខ្ពស់ពោរពេញទៅដោយបទពិសោធន៍ ដែលពីមុនមកគាត់ធ្វើការនៅស្ថានទូតអ៊ីស្រាអែលប្រចាំក្នុងទីក្រុងអង់ការ៉ា រដ្ឋធានីនៃប្រទេសតួកគី ។ លោកធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតទីមួយប្រចាំប្រទេសតួកគី ដែលត្រូវបានតែងតាំងក្នុងរយៈពេលជិត4ឆ្នាំ នៅមុនការកាត់ផ្តាច់ទំនាក់ទំនងនឹងប្រទេសនេះដោយសារការប៉ះទង្គិចគ្នារវាងខ្លួនជាមួយនឹងប៉ាឡេស្ទីន ។

អាជ្ញាធររបស់ប្រទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលឱ្យត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីមានសេចក្ដីរបស់អាជ្ញាធររបស់ប្រទេសអ៊ីស្រាអែលប្រកាសឲ្យឯកអគ្គរដ្ឋទូតខ្លួនប្រចាំក្នុងប្រទេសតួកគីចាកចេញពីប្រទេសនេះ ដើម្បីប្រឆាំងទៅនឹងការតវ៉ារបស់ប្រទេសតួកគី បន្ទាប់ពីមានការវាយប្រហារដោយយោធាអ៊ីស្រាអែលកាលពីឆ្នាំ2018 លើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាហេតុបណ្ដាលឱ្យប្រទេសទាំងពីរមានជម្លោះនឹងគ្នាក្នុងផ្នែកនយោបាយ និងឈានដល់ការផ្តាច់ចំណងការទូតនៅទីបំផុត ។

យ៉ាងណាមិញ រដ្ឋាភិបាលរបស់ប្រទេសតួកគីដែលដឹកនាំដោយប្រធានាធិបតីលោក Recep Tayyip Erdogan បានសន្យាថា ប្រទេសតួកគីនឹងស្តារទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែលឡើងវិញ តែមិនមានន័យថា តួកគីលែងគាំទ្រប៉ាឡេស្ទីននោះទេ ទំនាក់ទំនងរវាងទួរគី និងប៉ាឡេស្ទីន ដែលភាគច្រើនដោយសារតែប្រជាជននៃប្រទេសទាំងពីរកាន់សាសនាឥស្លាម មិនត្រូវបានកាត់បន្ថយនោះឡើយ ។

ប្រភព៖ Aljazeera

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅទីក្រុង Donetsk នឹងរៀបចំការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ីនៅថ្ងៃទី 23-27 ខែកញ្ញា
Next post នាវាចម្បាំងអាម៉េរិក និងកាណាដា ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនកំដៅខ្លាំង