លោក Serhiy Haidai អភិបាលអ៊ុយក្រែននៃតំបន់ Luhansk បានទទួលស្គាល់ខេត្តទាំងមូលរបស់គាត់ឥឡូវនេះស្ថិតនៅក្នុងដៃរបស់រុស្ស៊ីពិតមែន ប៉ុន្តែបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងត្រូវការឈ្នះសង្រ្គាម មិនមែនប្រយុទ្ធសម្រាប់សមរភូមិ Lysychanskទេ” ។
លោកបានបន្ថែមថា៖ «វាឈឺចាប់ណាស់ ប៉ុន្តែវាមិនចាញ់សង្គ្រាមទេ»។
លោក Haidai បាននិយាយថា កងកម្លាំងអ៊ុយក្រែនដែលបានដកថយពីទីក្រុង Lysychansk ឥឡូវនេះកំពុងកាន់កាប់នៅព្រំដែនរវាងទីក្រុង Bakhmut និងទីក្រុង Sloviansk ដោយរៀបចំដើម្បីទប់ទល់នឹងការរុលទៅមុខបន្ថែមទៀតរបស់រុស្ស៊ី ។
រុស្ស៊ីបានដណ្តើមយកទីក្រុង Lysychansk ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការដណ្តើមយកខេត្ត Luhansk ដែលជាតំបន់មួយក្នុងចំណោមតំបន់ពីរដែលខ្លួនបានទាមទារឱ្យអ៊ុយក្រែនប្រគល់ឱ្យពួកបំបែកខ្លួននៅក្នុងតំបន់ Donbas ។
អ៊ុយក្រែនអាចដកខ្លួនចេញពី Luhansk ប៉ុន្មានសប្តាហ៍មុន ប៉ុន្តែបានជ្រើសរើសបន្តប្រយុទ្ធដើម្បីកម្ទេចកម្លាំងឈ្លានពាន។ អ៊ុយក្រែនសង្ឃឹម ថាការប្រយុទ្ធដ៏សាហាវនេះនឹងធ្វើឱ្យកងទ័ពរុស្ស៊ីអស់កម្លាំងក្នុងការដណ្តើមយកកន្លែងផ្សេង។
ប្រភព ៖ Al Jazeera