ហ្សេលេនស្គីនិយាយថាខ្លួនបានដណ្ដើមយកវិញនូវទឹកដីជាង1000គីឡូម៉ែត្រការ៉េពីរុស្ស៊ីក្នុងតំបន់ Kharkiv
Read Time:1 Minute, 32 Second
Views:270

ហ្សេលេនស្គីនិយាយថាខ្លួនបានដណ្ដើមយកវិញនូវទឹកដីជាង1000គីឡូម៉ែត្រការ៉េពីរុស្ស៊ីក្នុងតំបន់ Kharkiv

0 0

កងទ័ពអ៊ុយក្រែនអះអាងថា ពួកគេបានដណ្តើមយកទឹកដីមួយចំនួនបានមកវិញយ៉ាងឆាប់រហ័ស ដោយការវាយបកនៅក្នុងតំបន់ Kharkiv ភាគឦសានប្រទេស ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនអាចដណ្តើមយកទីក្រុងសំខាន់ៗបានមកវិញដោយជោគជ័យ ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមរបស់គាត់ បង្ហាញអំពីទាហានមួយក្រុមកាន់ទង់ជាតិអ៊ុយក្រែនឈរពីលើអគារមួយក្នុងទីក្រុង Balakliya ដែលជាទីក្រុងសំខាន់មួយក្នុងតំបន់ Kharkiv ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីអស់រយៈពេល 6ខែ កន្លងមកនេះ ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា យោធារបស់ប្រទេសអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្ទៃដីជាង 1,000គីឡូម៉ែត្រការ៉េពីប្រទេសរុស្ស៊ី ចាប់តាំងពីប្រតិបត្តិការវាយបករបស់ខ្លួន បានចាប់ផ្តើមកាលពីថ្ងៃទី1 ខែកញ្ញា រៀងមក ។ លោកក៏បានបង្ហាញឱ្យដឹងផងដែរថា កងទ័ពនៅផ្នែកខាងមុខរបស់អ៊ុយក្រែនដែលបានប៉ះទង្គិចគ្នាជាមួយកងទ័ពរុស្ស៊ីនៅតំបន់ Kharkiv អាចវាយទៅមុខបានចម្ងាយជាង 50គីឡូម៉ែត្រ និងរំដោះភូមិបានជាង 20 ។

Happy
Happy
80 %
Sad
Sad
20 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចក្រភពអង់គ្លេសនឹងធ្វើការផ្លាស់ប្តូរអ្វីៗជាច្រើន រាប់ចាប់ពីរូបិយប័ណ្ណរហូតទៅដល់ភ្លេងជាតិ
Next post អាម៉េរិកដាក់ទណ្ឌកម្មក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា បានវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងអាល់បានី