សំបុត្រយន្តហោះ​ពីរុស្ស៊ីចេញទៅក្រៅប្រទេសត្រូវបានលក់អស់គ្មានសល់ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីលោកពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន​
Read Time:1 Minute, 24 Second
Views:571

សំបុត្រយន្តហោះ​ពីរុស្ស៊ីចេញទៅក្រៅប្រទេសត្រូវបានលក់អស់គ្មានសល់ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីលោកពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន​

0 0

ជើងហោះហើរមួយ​ចេញពីប្រទេសរុស្ស៊ីបានលក់អស់យ៉ាងឆាប់រហ័សនៅថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការប្រកាសរបស់លោក ពូទីន ដែលធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នាពេលព្រឹកព្រលឹម បានលើកឡើងពីការភ័យខ្លាចថា បុរសខ្លះដែលគ្រប់អាយុប្រយុទ្ធនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសរុស្ស៊ីនោះទេ។ ​

​ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យ Google Trends បានបង្ហាញពីការកើនឡើងនៃការស្វែងរកវេបសាយ Aviasales ដែលជាវេបសាយដ៏ពេញនិយមបំផុតរបស់រុស្ស៊ីសម្រាប់ការទិញសំបុត្រយន្តហោះ ។

ជើងហោះហើរត្រង់ពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងប្រទេសទួរគី និង Yerevan ក្នុងប្រទេសអាមេនី ដែលជាគោលដៅទាំងពីរដែលអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលដោយគ្មានទិដ្ឋាការត្រូវបានលក់អស់នៅថ្ងៃពុធ នេះបើយោងតាមទិន្នន័យរបស់ Aviasales ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិយាយថា មានកងទ័ពបម្រុងប្រមាណ 300,000 នាក់បន្ថែមទៀតនឹងត្រូវបានកោះហៅឱ្យ​ចូលប្រយុទ្ធនៅអ៊ុយក្រែន
Next post រុស្ស៊ីនិយាយថា ទាហានរបស់ខ្លួនប្រមាណ 6,000 នាក់ត្រូវបានសម្លាប់នៅ​ក្នុងប្រទេសអ៊ុយក្រែន