ក្រសួងគមនាគមន៍វៀតណាមបង្ហាញពីវឌ្ឍនភាពលើរថភ្លើងល្បឿនលឿន និងត្រៀមដាក់សំណើនូវគម្រោងនេះនៅខែក្រោយ ហើយខ្លួនក៏រំពឹងថា គម្រោងនេះនឹងបើកដំណើរការនៅឆ្នាំ2032 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
គម្រោងនេះគឺជាគម្រោងដ៏ធំបំផុត ដោយរួមបញ្ចូលខ្សែរថភ្លើងទាំងអស់ចូលគ្នា ដែលមានចម្ងាយសរុបនៅទូទាំងប្រទេសប្រហែល 1545គីឡូម៉ែត្រ ចំណាយទឹកប្រាក់ដល់ទៅ 58.7 ពាន់លានដុល្លារអាម៉េរិក គម្រោងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចន្លោះឆ្នាំ2045-2050 ។