ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញ Telegram របស់គាត់កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនបានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃប្រហែល 765 លានដុល្លារ ។
លោក ហ្សេលេនស្គីបានបើកកិច្ចប្រជុំនៅថ្ងៃសៅរ៍ ស្តីពីគោលនយោបាយដាក់ទណ្ឌកម្ម ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ដូចដែលមន្ត្រីរដ្ឋាភិបាលបានរាយការណ៍ ទ្រព្យសម្បត្តិដែលមានតម្លៃ ប្រហែល 765 លានដុល្លារ ត្រូវបានរឹបអូសដោយបង្ខំរួចហើយ ។ ទ្រព្យសម្បត្តិជាង 900 កន្លែងបន្ថែមទៀតដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ីត្រូវបានស្នើឱ្យរឹបអូស ។
យោងតាមលោក ហ្សេលេនស្គី បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវប្រើប្រាស់ដើម្បីទូទាត់សងការខូចខាតដែលបណ្តាលមកពីជម្លោះយោធានាពេលបច្ចុប្បន្ននៅក្នុងប្រទេស ។