រុស្ស៊ី-ចិនព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃទំនាក់ទំនងផ្នែកយោធា
Read Time:2 Minute, 28 Second
Views:124

រុស្ស៊ី-ចិនព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃទំនាក់ទំនងផ្នែកយោធា

1 0

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងមួយក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយោធាដែលពាក់ព័ន្ធត្រូវបានឯកភាពគ្នាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។

លោក Nikolai Patruchev ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ប្រទេសចិន និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ “បន្ថែមមួយកម្រិតទៀត” ដើម្បីពង្រីកវិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ក្នុងនាមជារដ្ឋាភិបាលក្រុងម៉ូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ។

លោក Patruchev ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ និងជា “មនុស្សជំនិត” របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបន្តថា ស្ថានភាពពិភពលោកបច្ចុប្បន្ន កំពុងបង្ហាញថា មានសារៈសំខាន់ និងចាំបាច់ណាស់ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ត្រូវតែបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធជាមួយគ្នា ។

យ៉ាងណាមិញ មេដឹកនាំចិនបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការ “គាំទ្រយ៉ាងពេញទំហឹង” ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាផលប្រយោជន៍រួមរបស់រុស្ស៊ី និងចិន ជាពិសេសលើផ្នែកសន្តិសុខជាតិ ។ ទន្ទឹមនឹងនោះដែរ ប្រទេសទាំងពីរក៏បានប្តេជ្ញាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងកសិកម្មជាមួយគ្នាផងដែរ ។

ប្រភព៖ Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីសបានប្តូរឈ្មោះមកជា Elizabeth II ដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស
Next post អវកាសយានិករុស្ស៊ី អ្នកបានបង្កើតកំណត់ត្រារស់នៅក្នុងលំហអាកាសយូរជាងគេបំផុត បានទទួលមរណភាពក្នុងវ័យ80ឆ្នាំ