ក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីកាលពីថ្ងៃសៅរ៍បានប្រកាសថាពួកគេបាន “ឡោមព័ទ្ធ” ទាំងស្រុងនូវទីក្រុង Lysychansk ក្នុងតំបន់ Lugansk ហើយ ។
លោក Andrei Marotchko អ្នកនាំពាក្យរបស់កងកម្លាំងបំបែកខ្លួនបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា “ថ្ងៃនេះកងជីវពល Lugansk និងកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រចុងក្រោយ ដែលអនុញ្ញាតឱ្យយើងបញ្ជាក់ថា Lysychansk ត្រូវបានឡោមព័ទ្ធទាំងស្រុងហើយ” ។
ប្រភព ៖ AFP