រុស្ស៊ីបង្កើនការត្រួតពិនិត្យទូកនេសាទរបស់ជប៉ុននៅតំបន់ជម្លោះភាគខាងជើងកោះហុកកៃដូ ដើម្បីឆ្លើយតបទៅនឹងការចូលរួមរបស់ទីក្រុងតូក្យូក្នុងការដាក់ទណ្ឌកម្មមកលើខ្លួន
Read Time:2 Minute, 7 Second
Views:117

រុស្ស៊ីបង្កើនការត្រួតពិនិត្យទូកនេសាទរបស់ជប៉ុននៅតំបន់ជម្លោះភាគខាងជើងកោះហុកកៃដូ ដើម្បីឆ្លើយតបទៅនឹងការចូលរួមរបស់ទីក្រុងតូក្យូក្នុងការដាក់ទណ្ឌកម្មមកលើខ្លួន

0 0

មន្ត្រីសន្តិសុខព្រំដែនរបស់រុស្ស៊ី បានបង្កើនការត្រួតពិនិត្យទូកនេសាទ សារាយសមុទ្រ របស់ជប៉ុនចំនួន 195គ្រឿងរួចមកហើយ ចាប់តាំងពីខែមិថុនា រហូតមកដល់ខែកក្កដាកន្លងមកនេះ ប៉ុន្តែមិនមានការរឹបអូស ឬត្រូវបានចាប់ខ្លួនណាមួយកើតឡើងឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo  ។

សមាគមជលផលហុកកៃដូរបស់ជប៉ុន បានចរចាជាមួយភាគីរុស្ស៊ី ដើម្បីកំណត់លក្ខខណ្ឌការងារកូតាជលផលក្នុងតំបន់ និងការចំណាយនានាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ សមាគមនេះបានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យលើទូកនេសាទជប៉ុន ដោយអាជ្ញាធររុស្ស៊ីបានរឹតបន្តឹងកាន់តែខ្លាំង បន្ទាប់ពីរុស្ស៊ីបើកការលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022 រៀងមក ។

អ្នកនេសាទម្នាក់មកពីតំបន់ Nemuro នៅលើកោះ Hokkaido បាននិយាយថា ការត្រួតពិនិត្យទូកបានបង្ខំពួកគេឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់ដោយរង់ចាំការត្រួតពិនិត្យរួចរាល់ ។ គាត់បានបន្ថែមថា បញ្ហានេះបានរារាំងការងាររបស់អ្នកនេសាទ ចំណាយពេលវេលាកាន់តែខ្ជះខ្ជាយ និងបាត់បង់ឱកាសក្នុងការបំពេញការងារនេសាទរបស់ពួកគេ ។

កិច្ចព្រមព្រៀងដំបូងស្តីពីការនេសាទនៅតំបន់ជម្លោះរវាងជប៉ុន និងរុស្ស៊ីបានចូលជាធរមាននៅក្នុងឆ្នាំ1963 ដែលពេលនោះរុស្ស៊ីគឺជាអ្នកបើកការចរចាក្នុងនាមជាសហភាពសូវៀត ហើយកិច្ចព្រមព្រៀងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ យ៉ាងណាមិញប្រទេសរុស្ស៊ីបានអនុញ្ញាតឱ្យទូកនេសាទជប៉ុនចំនួន 220គ្រឿង ចូលប្រមូលផលសារាយសមុទ្ររហូតដល់ថ្ងៃទី30 ខែកញ្ញា ខាងមុខនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ី​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប រហូត​ដល់​ទណ្ឌកម្ម​របស់លោកខាងលិចដែលបានដាក់លើរុស្ស៊ី​ត្រូវបាន​ដកចេញ
Next post លោក បៃដិន និយាយ​ថា រុស្ស៊ី​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រដ្ឋគាំទ្រ​ភេរវកម្មដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ​ទេ