តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅអង្គការសហប្រជាជាតិលោក Vasily Nebenzia បានស្នើឱ្យអង្គការនេះបញ្ចុះបញ្ចូលសហរដ្ឋអាម៉េរិកឱ្យផ្តល់ទិដ្ឋាការសម្រាប់សមាជិកនៃគណៈប្រតិភូរបស់ទីក្រុងម៉ូស្គូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ។ ខណៈប្រតិភូរបស់រុស្ស៊ីកំពុងរៀបចំធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមការជជែកដេញដោលទូទៅកម្រិតខ្ពស់ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី 20 និង 26 ខែកញ្ញា ។
សំណើនេះត្រូវបានធ្វើឡើងក្នុងលិខិតមួយច្បាប់ដែលលោក Nebenzia បានបញ្ជូនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ។
នៅក្នុងសាររបស់គាត់ បេសកជនបានចង្អុលបង្ហាញថា នៅសល់តិចជាងបីសប្តាហ៍មុនមហាសន្និបាត មិនមានសមាជិកណាមួយនៃគណៈប្រតិភូរុស្ស៊ី បានទទួលទិដ្ឋាការចូលសហរដ្ឋអាម៉េរិកទេ ។ អ្នកការទូតរុស្ស៊ីបានរាយការណ៍បន្ថែមថា ភាគីរុស្ស៊ីដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានដាក់សំណើពាក់ព័ន្ធដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះទៅកាន់ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ូស្គូ ។
លិខិតនោះបានសរសេរថា “នេះកាន់តែគួរឱ្យព្រួយបារម្ភចាប់តាំងពីប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររបស់សហរដ្ឋអាមេរិកបានបដិសេធឥតឈប់ឈរក្នុងការផ្តល់ទិដ្ឋាការចូលដល់គណៈប្រតិភូរុស្ស៊ីមួយចំនួនដែលត្រូវបានចាត់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ”។ ដកស្រង់ដោយសារព័ត៌មាន។
កាលពីដើមសប្តាហ៍នេះ លោក Nebenzia បានចង្អុលបង្ហាញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev និងគណៈប្រតិភូរបស់គាត់ ក៏មិនអាចចូលរួមកិច្ចប្រជុំរបស់ប្រមុខប៉ូលីសអង្គការសហប្រជាជាតិបានទេ ដោយសារសហរដ្ឋអាម៉េរិកបដិសេធមិនផ្តល់ទិដ្ឋាការដល់ពួកគេ ។
ទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែយ៉ាប់យ៉ឺនថែមទៀត ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ។ អាម៉េរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងលើរុស្ស៊ី ខណៈដែលអាម៉េរិកបានគាំទ្រទីក្រុងគៀវ និងផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ ព្រមទាំងការស៊ើបការណ៍សម្ងាត់ទៀតផង ។