យន្ដហោះចម្បាំងចិននឹងធ្វើការបាញ់បញ្ឆិតក្បាលយន្តហោះរបស់លោកស្រី Nancy Pelosi ដើម្បីគំរាមមិនឲ្យយន្តហោះលោកស្រីចុះចតនៅកោះតៃវ៉ាន់!!
Read Time:2 Minute, 8 Second
Views:858

យន្ដហោះចម្បាំងចិននឹងធ្វើការបាញ់បញ្ឆិតក្បាលយន្តហោះរបស់លោកស្រី Nancy Pelosi ដើម្បីគំរាមមិនឲ្យយន្តហោះលោកស្រីចុះចតនៅកោះតៃវ៉ាន់!!

0 0

កាសែតរដ្ឋរបស់ចិន Global Times បានព្រមានកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់ចិនអាចនឹងធ្វើការបាញ់​បញ្ឆិតក្បាលយន្តហោះ​របស់លោកស្រី Nancy Pelosi ប្រសិនបើប្រធានសភាអាម៉េរិកព្យាយាមចុះចតនៅលើកោះតៃវ៉ាន់​ ។

តៃវ៉ាន់មិនត្រូវបានគេលើកឡើងក្នុងចំណោមទិសដៅនៃដំណើរទេសចរណ៍អាស៊ីដែលកំពុងបន្តរបស់លោកស្រី Pelosi ដែលរួមមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់សម្តីមន្ត្រីមកពីទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ បានលើកឡើងថា លោកស្រីអាចនឹងហោះហើរទៅកាន់កោះនេះ ។

​Global Times បានរៀបរាប់លម្អិតនៅក្នុងអត្ថបទរបស់ខ្លួនអំពីមធ្យោបាយដែលចិនអាចធ្វើដើម្បីបញ្ឈប់លោកស្រី Pelosi និងបក្ខពួករបស់លោកស្រី ដែល​ត្រូវបានគេរំពឹងថានឹងមកដល់កោះនេះ ។

អ្នកជំនាញអាកាសចរណ៍យោធាចិនលោក Fu Qianshao បានប្រាប់សារព័ត៌មានជាភាសាអង់គ្លេសថា កម្លាំងទ័ពអាកាសរបស់ប្រទេសនេះមានសមត្ថភាពល្បាតជាប្រចាំនៅជុំវិញកោះតៃវ៉ាន់ ដែលមានន័យថាការប៉ុនប៉ងរបស់មន្ត្រីអាម៉េរិកដើម្បីទៅដល់កោះនេះនឹងមិនអាចទៅរួចឡើយ ។

គាត់បាននិយាយថា “ប្រសិនបើយន្តហោះរបស់លោកស្រី Pelosi ចូលទៅក្នុងតំបន់សមយុទ្ធរបស់យើង យើងនឹងត្រូវចាត់វិធានការដើម្បីបណ្តេញចេញ ស្ទាក់ចាប់ អមដំណើរ និងផ្ញើការព្រមានតាមវិទ្យុ” ។

លោក Fu បានបន្ថែម ប៉ុន្តែប្រសិនបើវិធានការទាំងនោះមិនដំណើរការ ហើយ “លោកស្រី Pelosi នៅតែព្យាយាមទៅមុខទៀត យន្តហោះចម្បាំងរបស់យើងអាចនឹងធ្វើការបាញ់​បញ្ឆិតក្បាលយន្តហោះរបស់លោកស្រី Pelosi ជាការព្រមានបន្ថែមទៀត” ។

Happy
Happy
60 %
Sad
Sad
0 %
Excited
Excited
20 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
20 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីនឹងឈរជាមួយចិនលើបញ្ហាកោះតៃវ៉ាន់ដែលអាម៉េរិកបានបង្កឡើង​!!
Next post ចិនដីគោកប្រកាសដាក់ទណ្ឌកម្មលើអង្គការនានាពាក់ព័ន្ធនឹងការស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់!!