មេចារកម្មអាម៉េរិកនិយាយថា លោក ពូទីន មិនអាចសម្រេចគោលដៅរបស់គាត់នៅអ៊ុយក្រែនបានទេ
Read Time:1 Minute, 35 Second
Views:227

មេចារកម្មអាម៉េរិកនិយាយថា លោក ពូទីន មិនអាចសម្រេចគោលដៅរបស់គាត់នៅអ៊ុយក្រែនបានទេ

0 0

ប្រធានចារកម្មរបស់មន្ទីរបញ្ចកោណបាននិយាយថា ការដកថយក្រោយសម្រាប់កងកម្លាំងរុស្ស៊ី ពីទឹកដី​ក្នុងប្រទេសអ៊ុយក្រែន បង្ហាញថា កងកម្លាំងរបស់ទីក្រុងមូស្គូមិនមានលទ្ធភាពសម្រេចបានគោលដៅឈ្លានពានដំបូងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Al Jazeera ។

ឧត្តមសេនីយ៍ឯក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិបានប្រាប់សន្និសីទមួយកាលពីថ្ងៃសុក្រថា “យើងកំពុងឈានដល់ចំណុចមួយដែលខ្ញុំគិតថា លោក ពូទីននឹងត្រូវពិនិត្យឡើងវិញនូវគោលបំណងរបស់គាត់សម្រាប់ប្រតិបត្តិការនេះ” ។

កងកម្លាំងរុស្សីបានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរ  កាលពីសប្តាហ៍មុននៃការវាយលុករបស់អ៊ុយក្រែន ដែលបានបង្ខំឱ្យកងទ័ពរបស់ទីក្រុងម៉ូស្គូ ចាកចេញពីតំបន់ដ៏ធំនៃភាគឦសានរបស់ប្រទេសអ៊ុយក្រែន ។

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានយកចិត្តទុកដាក់មិនហៅការដកថយចុងក្រោយរបស់រុស្ស៊ីថា ជាជ័យជំនះរបស់អ៊ុយក្រែនទេ ហើយអ្នកវិភាគបានព្រមានថា វាមិនអាចទៅរួចទេក្នុងការវាយតម្លៃថាតើមានអ្វីកើតឡើងនៅខាងមុខក្នុងជម្លោះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីត្រៀមរៀបចំតភ្ជាប់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីទៅកាន់ប្រទេសចិន ជំនួសឱ្យបំពង់ Nord Stream 2 ទៅកាន់អឺរ៉ុប
Next post តួកគីកំពុងពិចារណាបើកជើងហោះហើរត្រង់មកកាន់កម្ពុជា