មីយ៉ាន់ម៉ាត្រៀមទូទាត់ថ្លៃប្រេងឲ្យរុស្ស៊ីជាប្រាក់រូបល
Read Time:1 Minute, 18 Second
Views:57

មីយ៉ាន់ម៉ាត្រៀមទូទាត់ថ្លៃប្រេងឲ្យរុស្ស៊ីជាប្រាក់រូបល

0 0

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រៀមទូទាត់ប្រាក់សម្រាប់ថ្លៃប្រេងទៅឱ្យរុស្ស៊ីជាប្រាក់រូបល នេះបើតាមការចុះផ្សាយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ។

ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី ធ្វើការរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងដែលបាននិយាយថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការ និងជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) លើកទី7 នៅក្នុងទីក្រុង Vladivostok ។

មេដឹកនាំនៃប្រទេសទាំងពីរយល់ឃើញដូចគ្នាថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពវិជ្ជមាន ហើយប្រទេសមីយ៉ាន់ម៉ាត្រៀមខ្លួនក្នុងការទិញប្រេងពីរុស្ស៊ី ជាមួយនឹងការទូទាត់ប្រាក់ជារូបិយប័ណ្ណរូបលរបស់រុស្ស៊ីផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post តៃវ៉ាន់ ប្រកាសផ្អាកទិដ្ឋាការដោយឥតគិតថ្លៃចំពោះប្រទេសថៃ និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ានជាបណ្ដោះអាសន្ន
Next post អាម៉េរិកបដិសេធការទាមទាររបស់អ៊ុយក្រែនឱ្យដាក់រុស្ស៊ីក្នុងបញ្ជីខ្មៅ “រដ្ឋគាំទ្រអំពើភេរវកម្ម”