ភាគីទាំងពីរបាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានយល់ព្រមជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីទិញយន្តហោះចម្បាំង F-35 ប្រហែល 375 គ្រឿងក្នុងរយៈពេល 3 ឆ្នាំ ដោយភាគីទាំងពីរបាននិយាយកាលពីថ្ងៃចន្ទចំពេលមានការរំពឹងទុកថាតម្លៃនៃយន្តហោះនឹងកើនឡើងដោយសារតែ ដល់អតិផរណា និងផលិតកម្មយឺត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
លោក William LaPlante ដែលជាប្រធានអ្នកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណបាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាកងទ័ពអាម៉េរិក និងក្រុមហ៊ុន Lockheed Martin បានឈានដល់កិច្ចព្រមព្រៀងចាប់ដៃគ្នាសម្រាប់ការទិញយន្តហោះ F-35 ចំនួន 375 គ្រឿង”។
នៅព្រឹកថ្ងៃចន្ទនេះ Reuters បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល 30 ពាន់លានដុល្លារ ។