ព្យុះទីហ្វុង “Mui Fa” បានវាយប្រហារភាគខាងកើតប្រទេសចិន មនុស្សជាង 1លាននាក់ត្រូវបានជម្លៀស
Read Time:1 Minute, 45 Second
Views:68

ព្យុះទីហ្វុង “Mui Fa” បានវាយប្រហារភាគខាងកើតប្រទេសចិន មនុស្សជាង 1លាននាក់ត្រូវបានជម្លៀស

0 0

ភាគខាងកើតនៃប្រទេសចិន ជាពិសេសនៅក្នុងទីក្រុង Zhejiang និង Shanghai ប្រឈមមុខនឹងឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃព្យុះទីហ្វុង “Mui Fa” ហើយប្រជាជនចំនួនជាង 1លាននាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ត្រូវបានជម្លៀសចេញ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសចិនបានឱ្យដឹងថា ព្យុះទីហ្វុង Mui Fa បោកបក់នៅតំបន់អាងស្តុកទឹក Hangzhou នៅក្នុងខេត្ត zhejiang ភាគខាងកើតប្រទេស កាលពីយប់ថ្ងៃពុធ ម៉ោងក្នុងស្រុក ជាមួយនឹងល្បឿនខ្យល់អតិបរមា 42ម៉ែត្រក្នុងមួយវិនាទី ហើយនឹងបោកបក់ជាលើកទីពីរនៅយប់ដដែលនេះ នៅក្នុងតំបន់នៅជិតទីក្រុងសៀងហៃ មុនពេលវាបន្តទៅកាន់ខេត្ត Jiangsu និង Shandong ។

អាជ្ញាធរទីក្រុង Zhejiang បានបង្កើនការព្រមានអំពីអាកាសធាតុក្នុងតំបន់នេះថាជាតំបន់ “ក្រហម” ដែលជាកម្រិតខ្ពស់បំផុតដែលនឹងរងនូវឥទ្ធិពលនៃព្យុះនេះ ហើយប្រជាជនចំនួនជាង 1.14លាននាក់នៅក្នុងតំបន់នេះត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ព្រោះឥទ្ធិពលរបស់ព្យុះនេះត្រូវបានគេរំពឹងទុកថា នឹងក្លាយជាព្យុះទីហ្វុងដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ទន្លេ Yangtze ភាគខាងកើតនៃប្រទេសចិនផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រទេសលោកខាងលិចត្រៀមផ្ដល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែនកម្ទេចរុស្ស៊ី
Next post លោក ហ្សេលេនស្គី ទៅទស្សនកិច្ចកងទ័ពនៅខ្សែត្រៀមជួរមុខភាគខាងកើតប្រទេស និងបាននិយាយថា អ៊ុយក្រែននឹងដណ្តើមយកគ្រីមៀមកវិញ