យោងតាមសារព័ត៌មាន TBS News របស់ប្រទេសជប៉ុន ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ។
NHK រាយការណ៍ថា រថយន្តដែលគេជឿថា បានដឹកសាកសពរបស់លោក អាបេ បានចាកចេញពីមន្ទីរពេទ្យមុនម៉ោង ៦ ព្រឹក កាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេជឿថាកំពុងធ្វើដំណើរទៅកាន់លំនៅដ្ឋានរបស់គាត់នៅទីក្រុងតូក្យូ ។
Shinzo Abe ត្រូវបានគេបាញ់សម្លាប់នៅម៉ោងប្រហែល 11:30 ព្រឹក នៅក្នុងទីក្រុង Nara អំឡុងពេលសុន្ទរកថាដើម្បីឃោសនាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃសុក្រ។ ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស អាយុ៤១ឆ្នាំ ។ របាយការណ៍បាននិយាយថា ជនសង្ស័យបានប្រាប់ប៉ូលិសថា គាត់មិនសប្បាយចិត្តនឹង Abe ហើយគ្រោងនឹងសម្លាប់លោក អាបេ ។
ការឃោសនាបោះឆ្នោតនៅក្នុងប្រទេសជប៉ុននឹងបន្តឡើងវិញនៅថ្ងៃសៅរ៍ ដែលជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត មុនពេលការបោះឆ្នោតនៅក្នុងសភាជាន់ខ្ពស់ ។ អ្នកនយោបាយបានសន្យាថានឹងបន្តធ្វើយុទ្ធនាការមុនការបោះឆ្នោតនៅថ្ងៃអាទិត្យដែលរំពឹងថានឹងនាំមកនូវជ័យជំនះដល់ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ។ បច្ចុប្បន្ន ប៉ូលិសកំពុងកំណត់មូលហេតុ និងវិធីសាស្ត្រនៃការបាញ់សម្លាប់របស់ជនសង្ស័យមកលើលោក អាបេ ។
ប្រភព ៖ Lianhe Zaobao