ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ បានតែងតាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Denis Manturov ជាឧបនាយករដ្ឋមន្ត្រីរបស់គាត់ ។
លោក ពូទីន ក៏បានតែងតាំងលោក Yuri Borisov អតីតឧបនាយករដ្ឋមន្ត្រី ដែលពីមុនធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីការពារជាតិ ជាប្រធានទីភ្នាក់ងារអវកាស Roscosmos ដើម្បីជំនួសលោក Dmitry Rogozin នេះបើយោងតាមក្រឹត្យរបស់វិមានក្រឹមឡាំង ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រ។
លោកពូទីនក៏បានចុះហត្ថលេខាលើក្រឹត្យកាត់បន្ថយចំនួនឧបនាយករដ្ឋមន្ត្រីពី 11 ទៅ 10 ផងដែរ ។
ប្រភព ៖ CGTN