ប្រជាជនរបស់សាធារណរដ្ឋឆេកជាង 70,000 នាក់បានប្រមូលផ្តុំគ្នាតវ៉ា ដោយសារខឹងសម្បាទៅនឹងរដ្ឋាភិបាលដែលមានការព្រួយបារម្ភចំពោះអ៊ុយក្រែន ច្រើនជាងប្រជាជនរបស់ខ្លួន
Read Time:2 Minute, 4 Second
Views:241

ប្រជាជនរបស់សាធារណរដ្ឋឆេកជាង 70,000 នាក់បានប្រមូលផ្តុំគ្នាតវ៉ា ដោយសារខឹងសម្បាទៅនឹងរដ្ឋាភិបាលដែលមានការព្រួយបារម្ភចំពោះអ៊ុយក្រែន ច្រើនជាងប្រជាជនរបស់ខ្លួន

0 0

មនុស្សជាង 70000នាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុងប្រាក កាលពីថ្ងៃសៅរ៍ ទី03 ខែកញ្ញា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយពួកគេបានចោទប្រកាន់ថា រដ្ឋាភិបាលផ្ដល់សារៈសំខាន់ខ្លាំងចំពោះអ៊ុយក្រែន ដែលជាប្រទេសហែកហួរដោយសង្រ្គាម ច្រើនជាងប្រជាជនរបស់ខ្លួនទៅវិញ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។

ក្រុមអ្នកតវ៉ាបានស្រែកឡើងខ្លាំងៗអំពីបញ្ហាកម្រិតអតិផរណាខ្ពស់ បញ្ហាតម្លៃថាមពលឡើងថ្លៃ បញ្ហាវ៉ាក់សាំងកូវីដ-19 និងបញ្ហាអន្តោប្រវេសន៍ជាដើម ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅលើទីលាន Vatslav ដែលជានិមិត្តសញ្ញានៃទីក្រុងប្រាក ជំរុញឱ្យរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Pader Fila លាលែងពីតំណែង បើទោះបីជាលោកទើបតែចូលកាន់តំណែងកាលពីខែធ្នូឆ្នាំទៅក៏ដោយ ។

បដាមួយបានសរសេរថា “ល្អបំផុតសម្រាប់អ៊ុយក្រែន ប៉ុន្តែសម្រាប់យើងត្រូវពាក់អាវរងាពីរជាន់” ដោយសំដៅទៅលើការព្រួយបារម្ភអំពីវិក្កយបត្រតម្លៃថាមពលក្នុងរដូវរងារបស់ពួកគេខាងមុខនេះ ។

លោក Fiala បាននិយាយបន្ថែមថា ការជួបជុំនេះត្រូវបានរៀបចំឡើងដោយក្រុមគាំទ្ររុស្ស៊ី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកជ្រុលនិយម និងអ្នកដែលមានផលប្រយោជន៍ប្រឆាំងនឹងផលប្រយោជន៍នៃសាធារណរដ្ឋឆេក “វាច្បាស់ណាស់ថា មានចលនាឃោសនា និងការផ្ដល់ព័ត៌មានមិនពិតរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើង ហើយមនុស្សខ្លះជឿនូវអ្វីដែលពួកគេនិយាយ” ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានអះអាងថា លោកមិន​រំពឹងថា អ៊ុយក្រែននឹងអាចដណ្តើមយកតំបន់គ្រីមៀរបានមកវិញនោះទេ
Next post សហរដ្ឋអាម៉េរិកបិទមិនឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនលក់បន្ទះឈីបមួយចំនួនទៅឲ្យប្រទេសចិន និងរុស្ស៊ី ដើម្បីកុំឲ្យសមត្ថភាពផ្នែកបញ្ញាសិប្បនិមិត្តរបស់ប្រទេសទាំង២​ដើរលឿនពេក