បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!!
Read Time:1 Minute, 34 Second
Views:215

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!!

0 0

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!! ផ្ទាំងគំនូរមួយនេះជាស្នាដៃរបស់លោក Leonardo da Vinci ដែលត្រូវបានគេដាក់តាំងនៅក្នុងបន្ទប់ Salle des États នៅជាន់ទីមួយនៃអគារ Denon Wing ត្រូវបានបំផ្លាញដោយបុរសម្នាក់ស្លៀកពាក់ជាស្ត្រីចំណាស់ជិះលើរទេះរុញ ។ យោងតាមសេចក្តីរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានក្រោកឈរឡើង រួចដោះសក់ពាក់របស់គាត់ ហើយបានប៉ាតនំខេកទៅលើរូបគំនូរសិល្បៈមួយផ្ទាំងនេះ ។ យ៉ាងណាមិញរឿងដែលបុរសនោះមិនបានដឹង ឬនឹកស្មានមិនដល់នោះគឺ ផ្ទាំងគំនូរមួយនេះត្រូវបានគេការពារដោយស្រទាប់កញ្ចក់ ហើយនេះមិនមែនជាលើកទីមួយទេដែល Mona Lisa ក្លាយជាគោលដៅនៃការបំផ្លិចបំផ្លាញនោះ ។ កាលពីឆ្នាំ 1956 មានមនុស្សម្នាក់បានចាក់អាស៊ីតស៊ុលហ្វួរិចមួយដំណក់ទៅលើរូបមួយផ្ទាំងនេះ ដែលបណ្តាលឱ្យផ្នែកពាក់កណ្តាលខាងក្រោមរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ទាំងនេះហើយគឺជា មូលហេតុដែលសារមន្ទីរនេះបានបង្កើតស្រោមកញ្ចក់ដើម្បីការពារគំនូរពីគ្រោះថ្នាក់នានា រួមទាំងគ្រាប់កាំភ្លើងផងដែរ ។

ប្រភព ៖

HYPEBAE
Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន2 ក្រុមហ៊ុនកូរ៉េខាងជើងចំនួន1
Next post ថ្មីៗកន្លងទៅនេះ UNHCR រកឃើញជនភៀសខ្លួនអ៊ុយក្រែនចំនួន 2.9 លាននាក់កំពុងស្នាក់នៅតាមបណ្ដាប្រទេសនានាពាសពេញតំបន់អឺរ៉ុប