ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ដំណើរទស្សនកិច្ចទៅកាន់ Tawian របស់ប្រធានសភាអាម៉េរិក លោក Nancy Pelosi នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយសហរដ្ឋអាម៉េរិកនឹងទទួលនូវផលវិបាកនៃការឆ្លើយតបរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ដែលកំពុងនិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍មុននេះថា លោកស្រី Pelosi គ្រោងនឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែសីហា បាននិយាយថា ប្រទេសចិននឹងចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។
ប្រភព ៖ Reuters