តៃវ៉ាន់រៀបចំទីជម្រកសម្រាប់បញ្ចៀសពីការវាយប្រហារតាមផ្លូវអាកាសដល់ពលរដ្ឋរបស់ខ្លួន!!
Read Time:2 Minute, 2 Second
Views:311

តៃវ៉ាន់រៀបចំទីជម្រកសម្រាប់បញ្ចៀសពីការវាយប្រហារតាមផ្លូវអាកាសដល់ពលរដ្ឋរបស់ខ្លួន!!

0 1

តៃវ៉ាន់កំពុងរៀបចំជម្រកសម្រាប់បញ្ចៀសការវាយប្រហារផ្លូវអាកាស ស្របពេលដែលភាពតានតឹងជាមួយនិងចិនកំពុងមានការកើនឡើងខ្លាំង ជាមួយគ្នានោះដែរការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏បានបង្កក្តីបារម្ភអំពីលទ្ធភាពនៃការវាយប្រហាររបស់ចិនមកលើខ្លួនផងដែរ ។

បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍អំពីការត្រៀមខ្លួនរបស់តៃវ៉ាន់ដោយ តម្រូវឲ្យពលរដ្ឋជ្រកកោនប្រសិនបើចិនបាញ់មីស៊ីល ទីតាំងសម្រាប់ជ្រកកោនទាំងនេះពុំមែនជាលេណដ្ឋាននោះទេប៉ុន្តែវាជារូងក្រោមដីដូចជា ចំណតរថយន្ត ប្រព័ន្ធរថភ្លើងក្រោមដី និងផ្សារទំនើបក្រោមដី។ល។ ទីក្រុងតៃប៉ិមានជម្រកបែបនេះច្រើនជាង 4,600កន្លែងដែលអាចផ្ទុកមនុស្សបានប្រហែល 12លាននាក់ ដែលជាចំនួនច្រើនជាងចំនួនប្រជាជននៃរដ្ឋធានីនេះចំនួនដល់ទៅ 4ដងឯណោះ ។

អាជ្ញាធរក្រុងតៃប៉ិកំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យកន្លែងសុវត្ថិភាពរបស់ពួកគេ ដោយបានបញ្ចូលទៅក្នុងកម្មវិធីប្រាប់ទីតាំងនៅលើស្មាតហ្វូន នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការប្រមូលផ្ដុំផ្ទាំងរូបភាពនានាដើម្បីធានាឲ្យប្រជាជនអាចស្វែងរកទីជម្រកដែលនៅជិតពួកគេបំផុត ។

លោក Abercrombie Yang នាយករដ្ឋបាលផ្នែកសំណង់អគារក្នុងទីក្រុង Taipei ទទួលបន្ទុកផ្នែកទីជម្រក បាននិយាយថា សង្គ្រាមអ៊ុយក្រែនក៏បានជំរុញដល់បញ្ហានេះផងដែរ លោកបានបន្តថា “ប្រជាពលរដ្ឋគ្រប់រូបគួរយល់ដឹងអំពីវិបត្តិនេះ យើងចាំបាច់ណាស់ត្រូវមានទីជម្រកនៅពេលមានការវាយប្រហារដោយបក្សកុម្មុយនិស្តចិន” ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post តៃវ៉ាន់​ចល័ត​យន្តហោះ​ចម្បាំងបន្ថែម​ទៅជិតកន្លែងដែល​យន្តហោះរបស់លោកស្រី Pelosi ចុះចត !!
Next post កងទ័ពជើងទឹកអាម៉េរិកដាក់ពង្រាយនាវាចម្បាំងចំនួន 4គ្រឿងនៅភាគខាងកើតកោះតៃវ៉ាន់ ស្របពេលដែលលោកស្រី Pelosi នឹងធ្វើដំណើរទៅកាន់កោះនេះ!!