តើចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់នៅកម្ពុជាឬ?
Read Time:4 Minute, 25 Second
Views:249

តើចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់នៅកម្ពុជាឬ?

0 0

ទីតាំងមូលដ្ឋានទ័ពជើងទឹកកម្ពុជា ដែលកំពុងត្រូវបានសាងសង់ដោយមានការគាំទ្រពីប្រទេសចិន បានក្លាយជាប្រធានបទក្ដៅនៃការពិភាក្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងរបាយការណ៍ដែលបានចោទប្រកាន់ថា មូលដ្ឋានទ័ពនេះនឹងត្រូវប្រើប្រាស់ទាំងស្រុងដោយយោធារបស់ទីក្រុងប៉េកាំង ។ ខណៈពេលដែលប្រទេសទាំងពីរបានបដិសេធរបាយការណ៍នេះ មូលដ្ឋានទ័ពជើងទឹកដែលត្រូវចោទសួរនៅតែជាចំណុចរសើបនៅក្នុងទំនាក់ទំនងកម្ពុជា-អាម៉េរិក និងការសង្ស័យរបស់ទីក្រុងវ៉ាស៊ីនតោនជាយូរមកហើយថាវាត្រូវបានផ្លាស់ប្ដូរសម្រាប់ប្រើប្រាស់ដោយយោធាចិន ។

កាលពីដើមសប្តាហ៍នេះ របាយការណ៍របស់កាសែត Washington Post បានដកស្រង់សម្តីមន្ត្រីលោកខាងលិចដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កន្លែងថ្មីនៅមូលដ្ឋានរាមរបស់កម្ពុជា ដែលមានទីតាំងនៅឈូងសមុទ្រថៃ កំពុងត្រូវបានសាងសង់សម្រាប់ការប្រើប្រាស់ “ផ្តាច់មុខ”ដោយកងទ័ពជើងទឹកចិន ​។

ការ​ចោទ​ប្រកាន់​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយ​ត្រូវ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ។ ជាឧទាហរណ៍ របាយការណ៍ឆ្នាំ 2019 របស់ The Wall Street Journal បានផ្សព្វផ្សាយថា ទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យទាហានរបស់ខ្លួនឈរជើងនៅមូលដ្ឋានទ័ពរាម ។ នៅពេលនោះផងដែរ ប្រទេសចិន និងកម្ពុជាបានបដិសេធការចោទដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ ។

ប្រទេសទាំងពីរបានបដិសេធរបាយការណ៍នេះម្តងទៀតកាលពីថ្ងៃអង្គារ សូម្បីតែនាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលីក៏បានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យមានតម្លាភាព ។

លោក Anthony Albanese បានប្រាប់អ្នកយកព័ត៌មានពេលនៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសឥណ្ឌូនេស៊ីថា “យើងលើកទឹកចិត្តឱ្យទីក្រុងប៉េកាំងមានតម្លាភាពអំពីចេតនារបស់ខ្លួន និងដើម្បីធានាថាសកម្មភាពរបស់ខ្លួនគាំទ្រដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់” ។ ​ លោកក៏បានបន្ថែមថា កម្ពុជាបានធានាចំពោះទីក្រុងកង់បេរ៉ាថា គ្មានយោធាបរទេសណាមួយនឹងត្រូវបានផ្តល់សិទ្ធិផ្តាច់មុខទៅកាន់មូលដ្ឋានរាមនោះទេ ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន របស់កម្ពុជាបានច្រានចោលរបាយការណ៍នេះថាជា “ការចោទប្រកាន់គ្មានមូលដ្ឋាន” នៅក្នុងទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Penny Wong។ មុន​នេះ​អ្នក​នាំ​ពាក្យកម្ពុជា​ម្នាក់​បាន​និយាយ​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន​រាមនេះ​មិន​មែន​ជា​ការ​សម្ងាត់នោះ​ទេ ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “កម្ពុជានឹងមិនអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានទ័ពនេះទាំងស្រុង ឬអភិវឌ្ឍទីតាំងជាមូលដ្ឋានយោធារបស់ខ្លួននោះទេ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទូចម្តងហើយម្តងទៀតថា ការងារនេះមិនមានអ្វីក្រៅតែពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពជាមួយនឹងកន្លែងថែទាំ និងជួសជុលនាវាថ្មីដែលត្រូវបានបង្កើតឡើងដោយជំនួយពីប្រទេសចិន ។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីខែមុនថា “ប្រទេសកម្ពុជាមិនត្រូវការវត្តមានរបស់យោធាបរទេសនៅលើទឹកដីរបស់ខ្លួនទេ” ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រឿងបំណុលរបស់រុស្ស៊ីមិនអាចចប់ដោយងាយៗនោះទេ!!
Next post សេដ្ឋកិច្ចវិទូចាស់វស្សាម្នាក់របស់ចិន ដែលជាក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាល បានទាមទារឲ្យរដ្ឋាភិបាលចិន ចូលទៅដណ្ដើមកាន់កាប់ក្រុមហ៊ុន TSMC ប្រសិនបើជាអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមកលើខ្លួន ដូចទៅនឹងករណីប្រទេសរុស្ស៊ីនោះ!!