តុលាការធម្មនុញ្ញបានបញ្ជាឱ្យលោក ប្រាយុទ្ធ ចាន់អូចា ផ្អាកតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន
Breaking News

តុលាការធម្មនុញ្ញបានបញ្ជាឱ្យលោក ប្រាយុទ្ធ ចាន់អូចា ផ្អាកតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន

តុលាការធម្មនុញ្ញបានបញ្ជាឱ្យលោក ប្រាយុទ្ធ ចាន់អូចា ផ្អាកតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចចុងក្រោយ បន្ទាប់ពីលោកបានបំពេញភារកិច្ចគ្រប់8ឆ្នាំ ក្រោយពីតុលាការនេះទទួលយកញត្តិរបស់សមាជិកសភាបក្សប្រឆាំងមកពិចារណា នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Standard ។

តុលាការធម្មនុញ្ញបានទទួលយកញត្តិពីសមាជិកសភាមកពីបក្សប្រឆាំង ក្នុងញត្តិនោះបញ្ជាក់ថា តំណែងនាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវបានបញ្ចប់ស្របទៅតាមមាត្រាទី170 កថាខណ្ឌទី3 និងមាត្រាទី158 កថាខណ្ឌទី4 នៃរដ្ឋធម្មនុញ្ញឆ្នាំ2017 ។

Leave a Reply

Your email address will not be published. Required fields are marked *