អាជ្ញាធរចិនបានប្រញាប់ប្រញាល់បង្កើតភ្លៀងសិប្បនិម្មិតក្នុងខេត្តមួយចំនួននៃតំបន់ភាគកណ្តាល និងភាគនិរតី ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ទៅនឹងស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងរលកកំដៅដ៏វែងបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនអស់រយៈពេលជាងជាង2ខែមកហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានBBC ។
ឥទ្ធិពលនៃគ្រោះរាំងស្ងួត និងរលកកំដៅបែបនេះ បានធ្វើឲ្យទន្លេ Yangtze ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ីមានកម្រិតទឹកធ្លាក់ចុះទាបបំផុត ស្របពេលដែលទឹកភ្លៀងហាក់មានកម្រិតតិចដល់ទៅជាងពាក់កណ្តាលធៀបទៅនឹងឆ្នាំមុនៗ ។