ចិនបានបង្កើតអាវុធថ្មីមួយដែលសមត្ថភាពអាចប្រៀបបាននឹងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័ត (HIMARS) របស់សហរដ្ឋអាម៉េរិក។ អាវុធថ្មីនេះត្រូវបានគេរាយការណ៍ថា អាចបាញ់បានចម្ងាយ 500 គីឡូម៉ែត្រ ហើយត្រូវបានបង្កើតឡើងដើម្បីបាញ់ទៅដល់គោលដៅដែលមានរយៈកម្ពស់ខ្ពស់ដូចជាបន្ទាត់ព្រំដែន Ladakh នៃប្រទេសឥណ្ឌាជាដើម ។
ការអភិវឌ្ឍអាវុធនេះកើតឡើងចំពេលមានការចរចារវាងឥណ្ឌា និងចិនជុំវិញបញ្ហាព្រំដែនរបស់ពួកគេ។ កិច្ចពិភាក្សាបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកក្កដា ប៉ុន្តែមិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយបញ្ហាដែលប្រទេសទាំងពីរជួបប្រទះនោះទេ។
ថ្មីៗនេះ យោធាចិនបានអះអាងថា ខ្លួនបានសាកល្បងសមត្ថភាពវាយប្រហារដ៏ជាក់លាក់នៃប្រព័ន្ធបាញ់រ៉ុក្កែត MLRS ថ្មីរបស់ខ្លួននៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់ នេះបើយោងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ។
ប្រភព ៖ South China Morning Post