ចិនទទួលបានជោគជ័យលើការដាំដុះស្រូវក្នុងលំហ
Read Time:1 Minute, 3 Second
Views:163

ចិនទទួលបានជោគជ័យលើការដាំដុះស្រូវក្នុងលំហ

0 0

កាលពីពេលថ្មីៗនេះ ក្រុមអវកាសយានិកចិនមួយក្រុម ដែលធ្វើការនៅមន្ទីរពិសោធន៍អវកាស Wentian ដែលជាម៉ូឌុលនៃស្ថានីយអវកាស Tianong របស់ប្រទេសចិន បាននិយាយថា ស្រូវត្រូវបានដាំក្នុងមីក្រូទំនាញ ដោយលូតលាស់បានប្រហែល 1ម៉ែត្រ ក្នុងរយៈពេល 4ខែ ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលការដាំដុះស្រូវក្នុងលំហអាកាសទទួលបានជោគជ័យ ខណៈដែលក្រុមអ្នកវិទ្យាសាស្រ្ដមកពីប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ2016 បានសាកល្បងដោយជោគជ័យក្នុងគម្រោងនេះនៅលើស្ថានីយអវកាសអន្តរជាតិរួចមកហើយ ។ ដោយឡែកការដាំដុះស្រូវរបស់អវកាសយានិកចិនសង្ឃឹមថា នឹងប្រមូលផលគ្រាប់ពូជស្រូវដែលខ្លួនបានដាំដុះនៅក្នុងមន្ទីរពិសោធន៍អវកាសរបស់ពួកគេ ត្រលប់មកផែនដីវិញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ក្រុមអ្នកស្រាវជ្រាវលើកឡើងថាផ្ទាំងទឹកកក Greenland រលាយយ៉ាងឆាប់រហ័សបង្កឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើង 27សង់ទីម៉ែត្របន្ថែមទៀត
Next post ឥណ្ឌូណេស៊ី នឹងជាវប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយបញ្ហាទំនិញឡើងថ្លៃ