ចិនថា “អាម៉េរិកចង់បង្កើតសង្គ្រាមពីរក្នុងពេលតែដែល មួយនៅអឺរ៉ុប និងមួយទៀតនៅអាស៊ី !!
Read Time:1 Minute, 48 Second
Views:175

ចិនថា “អាម៉េរិកចង់បង្កើតសង្គ្រាមពីរក្នុងពេលតែដែល មួយនៅអឺរ៉ុប និងមួយទៀតនៅអាស៊ី !!

0 0

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសបារាំង លោក Lu Shaye បាននិយាយថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន ដើម្បីបានគ្រប់គ្រងឡើងវិញលើកោះតៃវ៉ាន់ រួមទាំងសកម្មភាពយោធាផងដែរ ។

លោក Lu បាននិយាយក្នុងអំឡុងពេលសម្ភាសន៍របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ជាមួយប៉ុស្តិ៍ YouTube Livre Noir ថា “យើងមិនអាចទុកឱ្យតៃវ៉ាន់ឯករាជ្យបានទេ” ។

“យើងនឹងដណ្តើមយកតៃវ៉ាន់វិញតាមគ្រប់មធ្យោបាយ រួមទាំងសកម្មភាពយោធាផងដែរ ។ បើយើងមិនអាចបង្រួបបង្រួមជាតិដោយសន្តិវិធី តើយើងត្រូវធ្វើអ្វីទៀត?»។ ការចង្អុលបង្ហាញបែបនេះរបស់លោក បានធ្វើឲ្យលោកក្លាយជាមន្ត្រីចិនម្នាក់ទៀតដែលផ្តល់ការព្រមានបែបនេះកាន់តៃវ៉ាន់ ។

ឯកអគ្គរដ្ឋទូតចិនរូបនេះបានស្តីបន្ទោសអាម៉េរិកចំពោះការបង្កភាពតានតឹងនៅតៃវ៉ាន់ និងនៅអ៊ុយក្រែន ដែលប្រតិបត្តិការយោធារបស់រុស្ស៊ីកំពុងបន្ត ។

លោកបានមានប្រសាសន៍ថា “អាម៉េរិកចង់បង្កើតសង្គ្រាមពីរក្នុងពេលតែ៖ មួយនៅអឺរ៉ុប មួយទៀតនៅអាស៊ី ។
ទោះជាយ៉ាងណាក៏ដោយ លោក Lu បានច្រានចោលការប្រៀបធៀបណាមួយរវាងសកម្មភាពដែលអាចធ្វើទៅបានរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ និងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។ “តៃវ៉ាន់មិនមែនជារដ្ឋអធិបតេយ្យភាពទេ។ វាជាផ្នែកសំខាន់មួយរបស់ប្រទេសចិនតាំងពីបុរាណកាលមក ។

ប្រភព ៖ RT

Happy
Happy
0 %
Sad
Sad
50 %
Excited
Excited
50 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post Mahabalipuram ប្រទេសឥណ្ឌា គឺជាទីក្រុងដែលនឹងក្លាយជាសង្វៀនប្រកួតថ្មីរវាង រុស្ស៊ី-អ៊ុយក្រែន នៅក្នុងខែសីហាខាងមុខនេះ!!
Next post ចាញ់សង្រ្គាមបង្កកទ្រព្យសម្បត្តិ!!ចិនអំពាវនាវឲ្យអាម៉េរិកបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាបន្ទាន់ ។