ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe!!
Read Time:1 Minute, 10 Second
Views:942

ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe!!

3 0

ប្រភពស៊ើបអង្កេតបាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារមេដឹកនាំក្រុមសាសនាមួយ ដែលគាត់ជឿថាបានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធនតាមរយៈការបរិច្ចាគលុយ ។

ប្រភពបាននិយាយថា Tetsuya Yamagami អាយុ 41 ឆ្នាំក៏បាននិយាយថាគាត់មានការខឹងសម្បារនឹងលោក Abe ដោយសារគាត់បានជឿថា លោកAbe បានធ្វើការផ្សព្វផ្សាយឲ្យក្រុមសាសនានោះនៅក្នុងប្រទេសជប៉ុន ។

លោក អាបេ បានទទួលមរណភាពកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានបាញ់ពីខាងក្រោយ អំឡុងពេលថ្លែងសុន្ទរកថានៅជិតស្ថានីយ៍រថភ្លើងមួយកន្លែងនៅភាគខាងលិចនៃខេត្តណារ៉ា ។ Yamagami ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ដែល​គាត់​កាន់​កាំភ្លើង​ច្នៃ ។

ប្រភព ៖ Kyodo News

Happy
Happy
8 %
Sad
Sad
38 %
Excited
Excited
0 %
Sleepy
Sleepy
8 %
Angry
Angry
46 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកកំពុងសម្លឹងរកលទ្ធភាពក្នុងបង្កសង្រ្គាមជាមួយរុស្ស៊ីដោយផ្ទាល់!!
Next post អ៊ុយក្រែនប្រាប់ឲ្យប្រជាជនដែលរស់នៅតំបន់Kherson និង Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីត្រូវជម្លៀសខ្លួនចេញ​​ជាបន្ទាន់ ព្រោះអ៊ុយក្រែនកំពុងត្រៀមវាយរំដោះតំបន់ទាំង២នេះ!!