ក្រុមបិសាចក្រហម Manchester United មិនបានយកពានរង្វាន់ The Match ដែលខ្លួនទទួលបានក្រោយពីយកជ័យជំនះលើក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញទៅជាមួយពួកគេនោះទេ !!
The Match Bangkok Century Cup 2022 គឺជាការប្រកួតជាលើកដំបូងក្នុងទ្វីបអាស៊ី ដែលបានរៀបចំឡើងនៅក្នុងពហុកីឡាដ្ឋាន Rajamangala Stadium ប្រទេសថៃ រវាងក្រុម Manchester United ជាមួយនឹងក្រុម Liverpool ដោយអ្នកទទួលបានជ័យជំនះបានទៅលើក្រុមបីសាចក្រហម Manchester United ដោយលទ្ធផល 4-0 ។
ដោយឡែកមាន Page មួយឈ្មោះថា Pichayanin Teerakraveekul បានបង្ហោះរូបពានរង្វាន់ ភ្ជាប់ជាមួយនូវការសរសេរថា ម៉េចចឹងមិនយកទេឬយ៉ាងណាពានរង្វាន់ហ្នឹង!! ដោយចង់និយាយថា ក្រុមបាល់ទាត់ Manchester United បានទុកពានរង្វាន់ដែលខ្លួនទទួលពីការប្រកួតនៅក្នុងបន្ទប់កីឡាករដោយមិនយកពាន់នេះត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញទេ ។

ការបង្ហោះនេះបានធ្វើឲ្យមានអ្នកចូលមកសម្ដែងមតិការយល់ឃើញជាច្រើន និងបានចែករំលែកបន្តជាច្រើនផងដែរ ហើយមានមួយចំនួនទៀតបានដាក់ចេញជាសំណួរថា តើក្រុម Manchester United មិនយកពានទៅជាមួយទេឬយ៉ាងណា?
ប្រភព ៖ Khaosod