ការលេចធ្លាយឥន្ធនៈបានរំខានដល់ការរាប់ថយក្រោយនៃការបាញ់បង្ហោះរបស់ NASA សម្រាប់រ៉ុក្កែតព្រះច័ន្ទថ្មីរបស់ខ្លួននៅព្រឹកថ្ងៃចន្ទ ដោយបានលេចឡើងម្តងទៀតនៅកន្លែងដដែលដែលឃើញការហូរទឹកក្នុងអំឡុងពេលហាត់សមកាលពីនិទាឃរដូវ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP ។
គ្រាប់រ៉ុក្កែតប្រវែង 322 ហ្វីត (98 ម៉ែត្រ) គឺជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មានដែល NASA បានកសាង ។
ការហោះហើរសាកល្បងនេះ ប្រសិនបើទទួលបានជោគជ័យ ណាសានឹងដាក់យានអវកាសចូលទៅក្នុងគន្លងព្រះច័ន្ទជាលើកដំបូងក្នុងរយៈពេល 50 ឆ្នាំកន្លងមកនេះ ។