កម្ពុជាច្រានចោលការព្រួយបារម្ភដដែលៗរបស់សហរដ្ឋអាម៉េរិកចំពោះបញ្ហាមូលដ្ឋានទ័ពចិននៅកម្ពុជា ។
Read Time:1 Minute, 51 Second
Views:233

កម្ពុជាច្រានចោលការព្រួយបារម្ភដដែលៗរបស់សហរដ្ឋអាម៉េរិកចំពោះបញ្ហាមូលដ្ឋានទ័ពចិននៅកម្ពុជា ។

1 0

កម្ពុជាបានច្រានចោលការព្រួយបារម្ភជាថ្មីម្តងទៀតរបស់សហរដ្ឋអាម៉េរិក ចំពោះការព្រួយបារម្ភថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដោយសម្ងាត់ បន្ទាប់ពីរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថាភាគីទាំងពីរគ្រោងនឹងចាប់ផ្តើមគម្រោងមូលដ្ឋានយោធាក្នុងសប្តាហ៍នេះ។

យោងតាមកាសែត Washington Post បានឱ្យដឹងថា មន្ត្រីលោកខាងលិចមានការព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងលាក់បាំងនូវគម្រោងការបង្កើតឲ្យមានវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម នៅឯឈូងសមុទ្រថៃ នេះបើយោងតាមកាសែត Washington Post ។ តាមរបាយការណ៍ក្នុងឆ្នាំ 2019 ថាទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកតិកាសញ្ញាសម្ងាត់មួយដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនប្រើប្រាស់ទាំងស្រុងនូវផ្នែកនៃមូលដ្ឋាន ដែលជាការចោទប្រកាន់របស់ភាគីអាម៉េរិកហើយបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកកាន់តែតានតឹង ។

ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលរបស់កម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទម្លាយគម្រោងការពាក់ព័ន្ធកំពង់ផែចំនួនពីរនៅមូលដ្ឋានទ័ពរាម ក្នុងសប្តាហ៍នេះ ប៉ុន្តែលោកបានច្រានចោលការអះអាងដែលថាប្រទេសចិននឹងមានសិទ្ធក្នុងការចូលប្រើប្រាស់ផ្តាច់មុខនៅទីនោះ ។

ប្រភព ៖

Bloomberg
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក ហ្សេលេនស្គី និយាយថា​អង់គ្លេសយល់ដឹងច្បាស់ពីអ្វីដែលអ៊ុយក្រែនត្រូវការ ។​
Next post នាយករដ្ឋអូស្រ្តាលីមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃមូលដ្ឋានទ័ពជើងទឹកចិន​នៅប្រទេសកម្ពុជា