Breaking News

កន្លាត cyborg អាចបង្កើតថាមពល និងសាកថ្មដោយខ្លួនឯងបាន

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌល Cluster for Pioneering Research (CPR) នៅវិទ្យាស្ថានស្រាវជ្រាវ Rikagaku (RIKEN) ក្នុងប្រទេសជប៉ុន បានបង្ហាញថា ខ្លួនបានរចនា និងបង្កើត “កន្លាត cyborg” បញ្ជាពីចម្ងាយ ដោយបានបំពាក់ដោយម៉ូឌុលត្រួតពិនិត្យឥតខ្សែតូចមួយ ដំណើរការដោយថ្ម ដែលអាចសាកថ្មដោយខ្លួនឯងបាន ដោយភ្ជាប់ទៅនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ មើលទៅដូចជាកាបូបស្ពាយពិសេស ។ ឧបករណ៍នេះត្រូវបានបំពាក់នៅលើផ្ទៃនៃរាងកាយរបស់សត្វកន្លាតដែលខ្លួនបានបង្កើតឡើងមួយនេះ សត្វកន្លាតនេះអាចផ្លាស់ទីដោយសេរី វាអាចបញ្ចូលថ្មបានជាបន្តបន្ទាប់ ដោយមិនព្រួយបារម្ភជាមួយបេសកកម្ម និងពេលវេលា ឬខ្លាចថាថាមពលរបស់វានឹងអស់នោះទេ ។

ក្រុមការងារបានព្យាយាមភ្ជាប់ម៉ូឌុលគ្រប់គ្រងក្នុងការបញ្ជាបែបឥតខ្សែ និងថ្មប៉ូលីមែរលីចូមអ៊ីយ៉ុង lithium-ion polymer battery នៅផ្នែកខាងលើនៃសត្វកន្លាតម៉ាដាហ្គាស្កា Madagascar cockroach ដែលមានប្រវែងប្រហែល 6សង់ទីម៉ែត្រ និងមានកាបូបស្ពាយដែលត្រូវបានរចនាជារូបភាព3D ជាមួយនឹងឧបករណ៍ polymer ដែលអាចបត់បែនបាន ដែលអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងផ្ទៃរាងកាយរបស់សត្វកន្លាត និងអាចអនុញ្ញាតឱ្យឧបករណ៍អេឡិចត្រូនិចដ៏រឹងមាំត្រូវបានដំឡើងនៅក្នុងខ្លួនវារយៈពេលជាងមួយខែឯណោះ សត្វកន្លាតនេះអាចសាកថ្មីពេញក្នុងរយៈពេលត្រឹមតែ 30នាទីប៉ុណ្ណោះ ហើយវាអាចបញ្ជាបានដោយឧបករណ៍បញ្ជាពីចម្ងាយ (ឥតខ្សែ) ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version