យោងតាមប្រភពយោធាដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានស៊ីរី (SANA) បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសស៊ីរីត្រូវបានធ្វើសកម្មភាពភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងទង្វើនៃ “ការឈ្លានពានរបស់អ៊ីស្រាអែល” នៅក្នុងតំបន់ជុំវិញរដ្ឋធានីដាម៉ាស ។
ប្រភពបានប្រាប់ SANA ថា “នៅម៉ោង 12:32 យប់រំលងអាធ្រាតថ្ងៃនេះ សត្រូវអ៊ីស្រាអែលបានធ្វើការវាយលុកតាមអាកាសដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan របស់ស៊ីរីដែលកាន់កាប់ដោយកំណត់គោលដៅមួយចំនួននៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស” ។
ខណៈពេលដែលប្រព័ន្ធការពារដែនអាកាសត្រូវបានគេរាយការណ៍ថាអាចស្ទាក់ចាប់មីស៊ីលមួយចំនួននោះ ទាហានបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 7 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដែលបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនផងដែរ នេះបើយោងតាមយោធា។
រដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើរបាយការណ៍នេះទេរហូតមកដល់ពេលនេះ ។ ក្នុងឱកាសដ៏កម្រដែលអ៊ីស្រាអែលបានទទួលស្គាល់ថាបានធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួនជាមុនប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានទទួលស្គាល់ថាបានបញ្ជូនជំនួយយោធាទៅក្រុងដាម៉ាសដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនិងក្រុមភេរវជនផ្សេងទៀត ។
ប្រភព ៖ RT