អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ប្រតិបត្តិការមួយសប្ដាហ៍ប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Ran Kochav ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា នឹងមិនមានការចរចាសម្រាប់បទឈប់បាញ់ទេ ហើយការវាយលុកលើតំបន់ហ្គាហ្សាអាចចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយឆ្មក់ចំនួន 30 លើគោលដៅជាង 40 នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងកាំជ្រួចចំនួន 55 គ្រាប់ និងការបាញ់ផ្លោងកាំភ្លើងធំ ។