ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានអះអាងកាលពីថ្ងៃអាទិត្យថា សមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតស្ថិតក្នុងស្ថានភាព «ភ័យស្លន់ស្លោ» ជុំវិញលំហូរជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រគណបក្សរបស់គាត់នៅទីក្រុង Kizilcahamam លោក Erdogan បាននិយាយថា ខណៈដែលប្រទេសទួរគី “បានគ្រប់គ្រងដោយជោគជ័យនូវការធ្វើចំណាកស្រុកមិនទៀងទាត់ដែលមានប្រភពមកពីប្រទេសស៊ីរីអស់រយៈពេល ១១ ឆ្នាំមកហើយនោះ យើងកំពុងមើលឃើញពីការភ័យស្លន់ស្លោនៅអឺរ៉ុបដែលជាលទ្ធផលនៃវិបត្តិអ៊ុយក្រែន-រុស្ស៊ី” ។ ប្រមុខរដ្ឋទួរគីបានបន្តបង្ហាញក្តីសង្ឃឹមថា “ពិភពលោកនឹងចេញពីដំណាក់កាលដ៏សំខាន់ដែលកំពុងឆ្លងកាត់មួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅចុងខែកុម្ភៈ ប្រជាជនអ៊ុយក្រែនជិត ១៤ លាននាក់ត្រូវបានផ្លាស់ទីលំនៅ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយលោក Amin Awad ជំនួយការអគ្គលេខាធិការ និងជាអ្នកសម្របសម្រួលវិបត្តិរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ុយក្រែន ។ មនុស្ស ៦ លាននាក់នេះត្រូវបានគេជឿថាបានភៀសខ្លួនទៅប្រទេសជិតខាង ។
ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដូចជា ប៉ូឡូញ រូម៉ានី និងហុងគ្រី ស្ថិតក្នុងចំណោមគោលដៅកំពូល បន្ថែមពីលើប្រទេសរុស្ស៊ី សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ។
ប្រភព ៖
Republic Word