យោធាសហរដ្ឋអាម៉េរិកបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបដែលមានឈ្មោះថា Minuteman III ដែលបានពន្យារពេលបាញ់បង្ហោះ ដើម្បីជៀសវាងការកើនឡើងភាពតានតឹងជាមួយទីក្រុងប៉េកាំងអំឡុងពេលការបង្ហាញកម្លាំងរបស់ចិននៅជិតកោះតៃវ៉ាន់កាលពីដើមខែនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
សេចក្តីថ្លែងការណ៍របស់យោធាអាម៉េរិកបាននិយាយថា ការធ្វើតេស្តនេះបានបង្ហាញពី “ការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងប្រសិទ្ធភាពនៃការការពារនុយក្លេអ៊ែររបស់ខ្លួន ” ។