កប៉ាល់ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស និងជានាវាផ្ទុកយន្តហោះទីពីរនៃនាវាផ្ទុកយន្តហោះទាំងពីររបស់ Royal Navy គឺ HMS Prince of Wales បានខូចភ្លាមៗ បន្ទាប់ពីចាប់ផ្តើមការសាកល្បងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News ។
អ្នកនាំពាក្យរបស់ Royal Navy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា នាវាផ្ទុកយន្តហោះ កំពុងស្ថិតក្នុងតំបន់សមយុទ្ធ South Coast ខណៈកំពុងធ្វើការស៊ើបអង្កេតលើបញ្ហាមេកានិចដែលកំពុងលេចឡើង ។
ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកប៉ាល់បានចាកចេញពីទីក្រុង Portsmouth សម្រាប់អ្វីដែលកងទ័ពជើងទឹកបានពិពណ៌នាថាជា “បេសកកម្មដ៏សំខាន់មួយដើម្បីរៀបចំអនាគតនៃប្រតិបត្តិការយន្តហោះបំបាំងកាយ និងយន្តហោះគ្មានមនុស្សបើក” ។
កាសែតរបស់ចក្រភពអង់គ្លេសបានដកស្រង់ប្រភពមួយដោយនិយាយថាអ្នកមុជទឹកបានរកឃើញថា តួកប៉ាល់ហាក់ដូចជាត្រូវបានខូចខាត។