ជម្លោះនៅអ៊ុយក្រែនរបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងឈានទៅកាន់ជម្លោះសកល នេះបើយោងទៅតាមការថ្លែងរបស់ អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ។
ត្រាំរិះគន់ការផ្ដល់ជំនួយយោធាយ៉ាងហូរហៀរពីទីក្រុងវ៉ាស៊ីនតោនផ្ដល់ដល់ទីក្រុងគៀវថា នឹងបង្កពីជម្លោះអ៊ុយក្រែនទៅជាសង្គ្រាមលោកលើកទី៣ ។
ត្រាំរិះគន់ជម្លោះរបស់ប្រធានាធិបតីចូបៃដិន ដែលជាអ្នកចូលមកជំនួសតំណែងលោក ដោយគាត់បានថ្លែងថាប្រសិនជាគាត់ក្លាយជាប្រធានាធិបតី ម្ល៉េះរឿងនេះមិនអាចកើតឡើងបានឡើយ គាត់ស្គាល់លោកពូទីនច្បាស់ណាស់ បើគាត់ជជែកជាមួយពូទីនវិញ នោះអាម៉េរិកនិងពិភពលោកទាំងមូលនឹងទទួលបានលទ្ធផលល្អដ៏មហាសាល ។