ក្រុមអវកាសយានិកបេសកកម្មយានអវកាស “Shenzhou-14″ បានបញ្ចប់ដោយជោគជ័យនូវភារកិច្ច ការដើរនៅក្នុងទីអវកាស ឬ”Spacewalk” ជាលើកដំបូងរបស់ខ្លននៅខាងក្រៅយានអវកាស នៃស្ថានីយអវកាស Tian Gong របស់ចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN ។
គេហទំព័រព័ត៌មានផ្លូវការ CGTN របស់ប្រទេសចិនបានចេញផ្សាយនូវរូបភាពនៃបេសកកម្មរបស់ក្រុមអវកាសយានិក “Shenzhou-14” ដែលបានចេញបំពេញភារកិច្ចការ “Spacewalk” ឬបេសកកម្មនៅខាងក្រៅយានអវកាស នាស្ថានីយអវកាស Tian Gong របស់ចិន ។ របាយការណ៍ព័ត៌មានខាងលើបានបង្ហាញថា អវកាសយានិក Chen Dong និង Liu Yang បានបញ្ចប់ដោយជោគជ័យក្នុងការដើរលើលំហជាលើកដំបូង ដើម្បីចេញទៅដំឡើងឧបករណ៍ និងកែតម្រូវទីតាំងនៃឧបករណ៍ការពារសំឡេងនៃម៉ូឌុលមន្ទីរពិសោធន៍ Wentian ដោយត្រូវចំណាយពេលប្រហែល7ម៉ោង និងមានអវកាសយានិក Tsai Su Ze ផ្តល់ជំនួយបច្ចេកទេសនៅខាងក្នុងយានអវកាស ។
អវកាសយានិកចិនទាំង3នាក់បានធ្វើការ និងរស់នៅក្នុងគន្លងជុំវិញផែនដីអស់រយៈពេល88ថ្ងៃរួចមកហើយ ចាប់តាំងពីយានអវកាស Shenzhou-14 ចូលទៅក្នុងស្ថានីយអវកាស Tian Gong កាលពីថ្ងៃទី5 ខែមិថុនា ជាកន្លែងដែលពួកគេនឹងរស់នៅក្នុងតារាវិថីសម្រាប់រយៈពេល 6ខែ ។