ក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ក្នុងប្រទេសចិនកំពុងព្យាយាមផ្លាស់ទីតាំងរបស់ខ្លួនចេញពីប្រទេសចិនលឿនជាងការលុបបំបាត់ភាពតានតឹងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន
ដែលអ្នកសង្កេតការណ៍ជាច្រើនរំពឹងថានឹងអាចអន់ថយមុនពេលដែលក្រុមហ៊ុនទាំងនោះចាកចេញពីប្រទេសចិន។
ក្នុងនោះមានក្រុមហ៊ុន GoerTek ដែលជាក្រុមហ៊ុនផលិត AirPods និងជាក្រុមហ៊ុនផលិតមួយក្នុងចំណោមក្រុមហ៊ុនផលិតជាច្រើនដែលបានស្វែងរកទីតាំងថ្មីនៅក្រៅប្រទេសចិន ដោយពេលនេះក្រុមហ៊ុននេះ កំពុងស្ថិតក្នុងដំណាក់ វិនិយោគដំបូង ចំនួន ២៨០ លាន ដុល្លារ ចំពោះរោងថ្មីក្នុងប្រទេសវៀតណាម ហើយក៏កំពុង ពិចារណា លើការពង្រីក ទៅកាន់ប្រទេស ឥណ្ឌាផង ដែរ។
ដោយសារតែជម្លោះ រវាង អាម៉េរិក និង ចិន ដែល បាន រីក កាន់តែធំឡើងពីសង្រ្គាម ពាណិជ្ជកម្ម រហូត ដល់មាន ការ បិទ បម្រាម លើ ការ ដោះដូរ បន្ទះ ឈីប និង មូលធននាពេលថ្មីៗនេះ បានបង្ខំឲ្យមានការគិតគូឡើងវិញលើខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ឧស្សាហកម្មអេឡិចត្រូនិក។
ប្រភព ៖ Bloomberg
By Suon Visal