តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃទៅកាន់ទីក្រុងហុងកុង ខណៈទីក្រុងនេះចែកសំបុត្រយន្តហោះចំនួន ៥០០,០០០ ដោយឥតគិតថ្លៃ
Asia Tourism

តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃទៅកាន់ទីក្រុងហុងកុង ខណៈទីក្រុងនេះចែកសំបុត្រយន្តហោះចំនួន ៥០០,០០០ ដោយឥតគិតថ្លៃ

ទីក្រុងហុងកុងនឹងចាប់ផ្តើមផ្តល់សំបុត្រយន្តហោះចំនួន ៥០០,០០០ សំបុត្រដោយឥតគិតថ្លៃចាប់ពីថ្ងៃពុធនេះ ដើម្បីទាក់ទាញអ្នកទស្សនា និងជំរុញសេដ្ឋកិច្ចទីក្រុងរបស់ខ្លួន ។

សំបុត្រនឹងត្រូវបានចែកចាយដោយក្រុមហ៊ុនអាកាសចរណ៍របស់ទីក្រុងហុងកុង Cathay Pacific Airways និងអង្គភាព HK Express ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ Hong Kong Airlines និងក្រុមហ៊ុនអាកាសចរណ៍ Greater Bay Airlines

តើអ្នកណាទទួលបានសំបុត្រទាំងនេះមុនគេ?

ពលរដ្ឋនៅប្រទេសថៃពីដំបូង ។ ក្រុមហ៊ុន Cathay នឹងផ្តល់សំបុត្រធ្វើដំណើរទៅមកចំនួន ៨០,០០០ នៅខែមីនា ដោយចាប់ផ្តើមពីថ្ងៃពុធជាមួយនឹង ១៧,៤០០ ដែលត្រូវបានបែងចែកទៅប្រទេសថៃ ។ បន្ទាប់មក វានឹងពង្រីកការចែកចាយទៅកាន់ប្រទេសសិង្ហបុរី និងហ្វីលីពីននៅចុងសប្តាហ៍នេះ និងបណ្តាប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀតដែលនៅជិតនោះនៅថ្ងៃបន្ទាប់ ។

ក្រុមហ៊ុន Hong Kong Airlines ក៏នឹងចែកចាយសំបុត្រចាប់ពីថ្ងៃពុធដល់ប្រជាជនថៃ ហ្វីលីពីន និងវៀតណាមផងដែរ ។ ក្រុមហ៊ុនដឹកជញ្ជូនមិនបានប្រាប់ពីចំនួនសំបុត្រដែលនឹងត្រូវប្រគល់ទៅឱ្យប្រទេសនីមួយៗនោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍ Greater Bay នឹងផ្តល់សំបុត្រយន្តហោះទៅតៃវ៉ាន់ក្នុងខែឧសភា បន្តដោយកូរ៉េខាងត្បូងនៅខែកក្កដា ។ HK Express នឹងចូលរួមយុទ្ធនាការក្នុងខែមេសា ប៉ុន្តែវាមិនបានបង្ហាញព័ត៌មានលម្អិតទេ ។

នេះជាថ្ងៃដែលក្រុមហ៊ុន Cathay Pacific Airways ចែកសំបុត្រយន្តហោះនៅតាមប្រទេសនីមួយៗ

របៀបដាក់ពាក្យដើម្បីទទួលបានសំបុត្រយន្តហោះ

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways តម្រូវឱ្យមនុស្សចុះឈ្មោះនៅលើគេហទំព័ររបស់ខ្លួន ហើយចូលរួមឆ្លើយសំណួរចំនួនបី ។ សំបុត្រនឹងត្រូវបានចែកចាយតាមមូលដ្ឋាន សម្រាប់អ្នកមកចុះឈ្មោះមុន ហើយឆ្លើយចម្លើយត្រឹមត្រូវ ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើគេហទំព័រយុទ្ធនាការនៅថ្ងៃទី 3 ខែមេសា ហើយទទួលបានអ៊ីមែលបញ្ជាក់នៅថ្ងៃតែមួយ ។

ក្រុមហ៊ុនអាកាសចរណ៍ Hong Kong Airlines ក៏នឹងផ្តល់សំបុត្រជូនផងដែរ ដោយផ្អែកលើមូលដ្ឋាននៃអ្នកមកមុនបានមុន ។ វាបានចេញផ្សាយព័ត៌មានលម្អិតអំពីកម្មវិធីនៅលើទំព័រយុទ្ធនាការរបស់ខ្លួន។

តើអ្នកណាមានសិទ្ធិចូលរួមក្នុងការទទួលបានសំបុត្រនេះ ?

Cathay Pacific Airways និយាយថា អ្នកចូលរួមត្រូវតែមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយអ្នកឈ្នះម្នាក់ៗអាចទទួលបានសំបុត្រតែមួយប៉ុណ្ណោះ ។ អ្នកឈ្នះនៅតែត្រូវបង់ពន្ធ និងថ្លៃបន្ថែម ហើយសំបុត្រមិនអាចដកវិញបានទេ អាចប្តូរយកជាសាច់ប្រាក់ ឬអាចលក់បាន ។

ប្រភព ៖ Bloomberg

By Suon Visa

Leave a Reply

Your email address will not be published. Required fields are marked *