ក្រុមហ៊ុនថាមពលរបស់សហភាពអឺរ៉ុបបានត្អូញត្អែរថាឧស្ម័នធម្មជាតិរាវ (LNG) ដែលត្រូវបានកែច្នៃនៅក្នុងចក្រភពអង់គ្លេសសម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុបមានសារធាតុពុល និងគ្រោះថ្នាក់ ហើយបានជំរុញឱ្យទីក្រុងឡុងដ៍កែតម្រូវនូវបញ្ហានេះ ។ នេះបើតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទ ។
ចក្រភពអង់គ្លេសដែលនាំចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាម៉េរិក និងកាតា ហើយបន្ទាប់មកនាំចេញឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រទៅកាន់បែលហ្ស៊ិក និងហូឡង់ ។ ខណៈដែលបណ្តាប្រទេស សហភាពអឺរ៉ុបបាននឹងកំពុងព្យាយាមបំពេញកន្លែងផ្ទុកឧស្ម័នរបស់ពួកគេចំពេលមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយចក្រភពអង់គ្លេសបានក្លាយជាប្រភពជំនួសឧស្ម័នរបស់រុស្ស៊ីដ៏សំខាន់មួយ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ ក្រុមហ៊ុនថាមពលជាច្រើនបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឧស្ម័នដែលត្រូវបានបញ្ជូនពីស្ថានីយនៅចក្រភពអង់គ្លេស ជារឿយៗត្រូវបានបំពុលដោយធាតុវិទ្យុសកម្ម ។ ក្រុមហ៊ុនដែលបានរាយការណ៍ពីការរកឃើញទាំងនេះរួមមាន ក្រុមថាមពលFluxys របស់បែលហ្ស៊ិក ក្រុមហ៊ុនថាមពលសុវត្ថិភាពរបស់ប្រទេសអាល្លឺម៉ង់សម្រាប់អឺរ៉ុប (អតីតក្រុមហ៊ុន Gazprom ) និងក្រុមហ៊ុន EDF របស់បារាំង ។ ពួកគេបានជំរុញឲ្យចក្រភពអង់គ្លេស ចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ឧស្ម័នរបស់ចក្រភពអង់គ្លេសត្រូវបានបំពុលដោយសារធាតុ “គ្រោះថ្នាក់ ពុល វិទ្យុសកម្ម និង សារធាតុ pyrophoric” ។