ក្រុមហ៊ុន Meta គ្រោងកាត់បន្ថយបុគ្គលិកជាច្រើននាក់បន្ថែមទៀតហើយ
Business Technology

ក្រុមហ៊ុន Meta គ្រោងកាត់បន្ថយបុគ្គលិកជាច្រើននាក់បន្ថែមទៀតហើយ

ក្រុមហ៊ុន Meta គ្រោងនឹងកាត់បន្ថយបុគ្គលិកជាច្រើនជុំទៀតហើយក្នុងពេលប៉ុន្មានខែខាងមុខ ដែលវាអាចនឹងស្មើនឹងចំនួនកាត់បន្ថយការងារ ១៣% កាលពីឆ្នាំមុនរបស់ក្រុមហ៊ុន Meta ។ ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកអស់ ១១,០០០ នាក់ចេញពីដំណែងកាលពី៤ខែមុន ។

ជុំដំបូងនៃការកាត់បន្ថយបុគ្គលិកនេះអាចនឹងប្រកាសនៅសប្ដាហ៍ក្រោយ ហើយទំនងជានឹងកាត់បន្ថយក្នុងផ្នែកវិស្វកម្មច្រើនបំផុត។ ក្រុមហ៊ុន Meta ក៏ត្រូវបានគេរំពឹងថា នឹងបោះបង់គម្រោងការ និងក្រុមបុគ្គលិកដែលពាក់ព័ន្ធមួយចំនួនពីការកាត់បន្ថយបុគ្គលិកនេះ។

ប្រភព ៖ Reuters

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *