យោងតាម ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការផ្ទុះដ៏ធំដែលបានរាយការណ៍នៅជិតមូលដ្ឋានយោធារុស្ស៊ីនៅក្នុងតំបន់គ្រីមៀរ គឺដោយនៃឧប្បត្តិហេតុនៅឯកន្លែងឃ្លាំងផ្ទុកអាវុធ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។
មន្ត្រីបានបន្ថែមថា គ្មាននរណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ហើយការខូចខាតសម្ភារៈយោធាទំនងជាមានតិចតួច ប៉ុណ្ណោះ ។
សេវាសង្គ្រោះបន្ទាន់កំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនៅនឹងកន្លែងកើតហេតុ ខណៈការស៊ើបអង្កេតលើមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់កំពុងដំណើរការ ។