សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញផ្សាយកាលពីម្សិលមិញថា កម្ពុជាបានឈ្នះក្តីប្រឆាំងនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដកការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីប្រទេសកម្ពុជា ។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងការយកពន្ធលើការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។
បីឆ្នាំក្រោយមក នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2022 តុលាការទូទៅ ដែលជាតុលាការដំបូងរបស់តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប បានរកឃើញថា បទប្បញ្ញត្តិ (ការដាក់កាតព្វកិច្ច) ប្រឆាំងនឹងអង្ករគ្រាប់វែងរបស់កម្ពុជា គឺខុសច្បាប់ និងរំលោភលើខ្លឹមសារសំខាន់ៗ និង ច្បាប់នីតិវិធី ។
សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង នៃសហភាពអឺរ៉ុប បញ្ជាក់ថាការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។ ជោគជ័យនៃការឈ្នះក្តីនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងការដឹកនាំរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ បានធ្វើការយ៉ាងស្វិតស្វាញ ជាមួយនឹងមេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យប្តឹង ទៅកាន់គណៈកម្មការអឺរ៉ុប តាំងពីឆ្នាំ២០១៩ រហូតទទួលបានយុត្តិធម៌នៅពេលនេះ ។
ប្រភព ៖
Khmer Times