Jeff Bezos ទាញទម្លាក់ Elon Musk ក្លាយជាអ្នកមាន​ជាងគេបង្អស់លើពិភពលោក​
Business World

Jeff Bezos ទាញទម្លាក់ Elon Musk ក្លាយជាអ្នកមាន​ជាងគេបង្អស់លើពិភពលោក​

ក្រោយឈរក្នុងតំណែងកំពូលរយៈពេលជាង ៩ ខែ Elon Musk មិនមែនជាអ្នកមានជាងគេលើពិភពលោកទៀតទេ។

លោក Elon Musk បានបាត់បង់តំណែងកំពូលរបស់គាត់ទៅលោក Jeff Bezos បន្ទាប់ពីភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៧,២% កាលពីថ្ងៃចន្ទ នេះបើតាមសន្ទស្សន៍មហាសេដ្ឋីដែលចេញផ្សាយដោយ Bloomberg ។ លោក Elon Musk ឥឡូវនេះមានទ្រព្យសម្បត្តិ ១៩៧,៧ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក Jeff Bezos គឺ ២០០,៣ ពាន់លានដុល្លារ។

វាជាលើកទីមួយហើយដែលលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានជាប់ចំណាត់ថ្នាក់កំពូលអ្នកមានបំផុតរបស់ Bloomberg ចាប់តាំងពីឆ្នាំ ២០២១ ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *