Boeing ទៀត!!យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក Southwest Airlines ដាច់គម្របម៉ាស៊ីនពេលកំពុងហោះឡើង
USA

Boeing ទៀត!!យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក Southwest Airlines ដាច់គម្របម៉ាស៊ីនពេលកំពុងហោះឡើង

យន្តហោះ Boeing 737-800 ដែលត្រូវធ្វើដំណើរពីរដ្ឋ Colorado ទៅទីក្រុង Houston ដែលដំណើរការដោយក្រុមហ៊ុន Southwest Airlines បានត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Denver វិញដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគម្របម៉ាស៊ីនម្ខាងរបស់យន្តហោះបានដាច់របេះពេលកំពុងហោះឡើង នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ។ ទីភ្នាក់ងារបាននិយាយថា ខ្លួននឹងស៊ើបអង្កេតករណីនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក Southwest បាននិយាយថា យើងសូមអភ័យទោសចំពោះភាពរអាក់រអួលនៃការពន្យារពេលហោះហើរ ប៉ុន្តែសូមដាក់អាទិភាពខ្ពស់បំផុតរបស់យើងលើសុវត្ថិភាពសម្រាប់អតិថិជន និងបុគ្គលិករបស់យើង”។ Southwest បាននិយាយបន្ថែមថាមិនមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ។

ក្រុមហ៊ុន Boeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេក្រោយហេតុការណ៍នេះ ខណៈកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែស្អុយទៅៗ ដោយឧបទេ្ទវហេតុជាបន្តបន្ទាប់ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *