វាជាលើកដំបូងហើយក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ដែលអត្រាប្តូរប្រាក់រវាងប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអាម៉េរិកគឺមានតម្លៃស្មើ ។
ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ កាលពីថ្ងៃចន្ទ ដោយខិតជិតភាពស្មើគ្នាជាមួយនឹងប្រាក់ដុល្លារ ដោយសារការភ័យខ្លាចថាវិបត្តិថាមពលនៅក្នុងសហភាពអឺរ៉ុបអាចទាញឲ្យតំបន់នេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ ប្រាក់1អឺរ៉ូលក់ចេញបានប្រហែល 1.007 ដុល្លារនៅរសៀលថ្ងៃច័ន្ទនៅសហរដ្ឋអាម៉េរិក ដោយធ្លាក់ចុះប្រហែល 15% ពីដើមឆ្នាំ ។
ភាពស្មើគ្នារវាងរូបិយប័ណ្ណទាំងពីរនេះកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីបានបិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយគឺ Nord Stream 1 ដែលបំពង់ដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់សម្រាប់ការថែទាំប្រចាំឆ្នាំ ។ ខណៈពេលដែលការងារជាទម្លាប់ដែលរួមមាន “ការធ្វើតេស្តធាតុមេកានិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម” គ្រោងនឹងបញ្ចប់នៅថ្ងៃទី 21 ខែកក្កដា មន្ត្រីអាល្លឺម៉ង់បារម្ភថា ការផ្អាកការបង្ហូរឧស្ម័នរបស់រុស្ស៊ីអាចនឹងមានរយៈពេលយូរជាងការរំពឹងទុក ដោយសារសង្គ្រាមនៅអ៊ុយក្រែន ។
ប្រភព ៖ Fortune