ឧត្តមសេនីយ៍កំពូលរបស់អាម៉េរិកនិយាយថា សង្គ្រាមអាម៉េរិក​ជាមួយ​ចិននឹង​មិន​អាច​ជៀស​រួច​ឡើយ
China USA War World

ឧត្តមសេនីយ៍កំពូលរបស់អាម៉េរិកនិយាយថា សង្គ្រាមអាម៉េរិក​ជាមួយ​ចិននឹង​មិន​អាច​ជៀស​រួច​ឡើយ

ឧត្តមសេនីយ៍កំពូលរបស់អាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់អាម៉េរិកជាមួយចិនគឺ មិនអាចជៀសផុតទេ ប៉ុន្តែបានព្យាករណ៍ថា ការប៉ុនប៉ងណាមួយរបស់មហាយក្សអាស៊ីក្នុងការផ្តល់ជំនួយដ៍សាហាវដល់រុស្ស៊ីក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែននឹងពង្រីកជម្លោះលើសពីតំបន់អឺរ៉ុប ។

ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាម៉េរិក ឧត្តមសេនីយ៍ Mark Milley បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលផ្តល់សក្ខីកម្មរបស់គាត់នៅចំពោះមុខគណៈកម្មាធិការសភាសហរដ្ឋអាម៉េរិកទាក់ទងនឹងថវិកាឆ្នាំ ២០២៤ សម្រាប់មន្ទីរបញ្ចកោណ ដែលគាត់បានពិពណ៌នាថាត្រូវបានបង្កើនជាយុទ្ធសាស្រ្តដើម្បីរារាំងការផ្ទុះសង្គ្រាម ។ សំណើថវិកាការពារជាតិផ្លូវការទៅកាន់សភាមានចំនួនសរុប ៨៤២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣.២ ភាគរយធៀបនឹងឆ្នាំ ២០២៣ ។

លោក Milley បាននិយាយថា “សង្គ្រាមជាមួយរុស្ស៊ី ឬចិនគឺមិនអាចជៀសរួចទេ ឬជិតមកដល់ហើយ” ដោយពិពណ៌នាអំពីសកម្មភាពរបស់ទីក្រុងប៉េកាំងថា “កំពុងផ្លាស់ប្តូរចេញពីផ្លូវសន្តិភាពឆ្ពោ ទៅរកការប្រឈមមុខដាក់គ្នា និងជម្លោះដែលអាចកើតមានជាមួយប្រទេសជិតខាង និងអាចជាសហរដ្ឋអាម៉េរិក” ។

ឧត្តមសេនីយ៍បានបន្ថែមថា ការរារាំងការផ្ទុះសង្គ្រាម “មានតម្លៃថ្លៃមិនធម្មតា ប៉ុន្តែវាមិនថ្លៃដូចការប្រយុទ្ធក្នុងសង្គ្រាមនោះទេ ”។

ការអះអាងនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់ CIA ដែលថាប្រទេសចិននឹងមានសមត្ថភាពឈ្លានពានតៃវ៉ាន់នៅឆ្នាំ 2027 ។

កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ​ បានក្លាយទៅជាចំណុចមួយរវាងតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់រវាងមហាអំណាចទាំងពីរជាយូរមកហើយ ។ ប្រធានាធិបតីអាម៉េរិកលោក ចូ​ បៃដិន ធ្លាប់បាននិយាយជាច្រើនដងអំពីការធ្វើអន្តរាគមន៍ផ្នែកយោធាជួយកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងប្រើកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ ទោះបីជាមានគោលនយោបាយមិនច្បាស់លាស់ជាយុទ្ធសាស្ត្ររបស់អាម៉េរិកដែលមានរយៈពេលយូរមកហើយក៏ដោយ។

ប្រភព ៖ South China Morning Post

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *