ឥណ្ឌាដាក់ពង្រាយទាហាន ១០,០០០ នាក់បន្ថែមទៀតទៅការពារព្រំដែនដែលកំពុងមានជម្លោះជាមួយចិន
Asia China

ឥណ្ឌាដាក់ពង្រាយទាហាន ១០,០០០ នាក់បន្ថែមទៀតទៅការពារព្រំដែនដែលកំពុងមានជម្លោះជាមួយចិន

ឥណ្ឌា​​ដាក់ពង្រាយ​ទាហាន​រាប់​ពាន់​នាក់ ដើម្បី​ពង្រឹង​ព្រំដែនដែលមាន​ជម្លោះ​ជាមួយ​ចិន ដែលអាចជាការបន្ថែម​ការ​ខឹងសម្បារ ខណៈ​ទំនាក់ទំនងរវាងឥណ្ឌា​ជាមួយ​ក្រុង​ប៉េកាំងស្ថិតក្នុងសភាពអាក្រក់រួចទៅហើយ ។

 

មន្ត្រីជាន់ខ្ពស់ឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ​ទាហានខ្លាំងៗចំនួន ១០,០០០ នាក់ ​ត្រូវបានចាត់ឱ្យទៅ​​ការពារព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ​។ បន្ថែមពីលើ​ ទាហានចំនួន ៩,០០០ នាក់ ដែលត្រូវបានកំណត់រួចហើយទៅកាន់ព្រំដែនជាមួយចិនដែលមានជម្លោះ ។ កម្លាំងចម្រុះនឹងការពារព្រំដែនប្រវែង ៥៣២ គីឡូម៉ែត្រ ​ដែលបំបែកតំបន់ទីបេរបស់ប្រទេសចិនជាមួយរដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌាគឺ Uttarakhand និង Himachal Pradesh ។

 

កងទ័ពឥណ្ឌា និងក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

 

​ចំណែកចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅ នីង​បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនជឿជាក់ថា ការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការបញ្ជូនកងទ័ពបន្ថែមទៀតនៅព្រំដែនជម្លោះរបស់ពួកគេគឺ មិនមាន​ផលល្អដល់ការបន្ធូរបន្ថយភាពតានតឹងទេ ។ ប្រទេសចិនប្តេជ្ញាធ្វើការជាមួយឥណ្ឌាដើម្បីការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន ។ ​

 

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *